របៀបនៃការ Install AK2
ខាងក្រោមនេះជាការណែនាំក៏ដូចជាដំណាក់កាលនីមួយៗនៃការទាញយក(Download) ក៏ដូចជាការតំឡើង(Install) AK2 ទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។
ទស្សនាវីដេអូរបៀបនៃការ Install AK2 នៅត្រង់នេះ
របៀបនៃការទាញយក
- ជាដំបូងអ្នកត្រូវចូលទៅក្នុង Website AK2 ដែលមានឈ្មោះថា ak.sabay.com.kh បន្ទាប់មកចុចលើពាក្យប៊ូតុង Download
- បន្ទាប់មកអ្នកនឹងឃើញមាន File ចំនួន ៣ ដែលដាក់ឱ្យ Download តែសូមធ្វើការ Download File ទាំងនោះ
- នៅពេលដែលអ្នក Download File ទាំង ៣ រួចរាល់ហើយសូមធ្វើការបង្កើត Folder ថ្មីមួយនៅក្នុង Drive D ឬណាដែលមានសុវត្ថិភាពបន្ទាប់មក Copy File ទាំង៣នោះចូលទៅក្នុង Folder ថ្មីនោះដោយខ្ញុំកំណត់ឈ្មោះ Folder ថ្មីនោះគឺ AK2 ONLINE ជាមួយគ្នាដូចរូបឧទាហរណ៍ខាងក្រោម
បញ្ជាក់៖ សម្រាប់ File ដែលមានឈ្មោះថា data.7z.001 និង data.7z.002 ដែលអ្នកបាន Download រួចសូមធ្វើការចុច Mouse ស្ដាំលើវារួចស្វែងរកពាក្យ Organize ចុចលើវាបន្ទាប់មកចុច Folder and search option
បន្ទាប់មកទៀតចុចលើពាក្យ View ហើយត្រូវដកសញ្ញា ✓ នៅលើពាក្យថា Hide extension for known file types ចេញប្រសិនបើមាន
បន្ទាប់មកត្រូវមើលលើ file ទាំងពីរថាមាន extension បន្ថែមលើឈ្មោះចាស់ឬអត់ឧទារហណ៍ប្រសិនបើមានបន្ថែម extension .abc ត្រូវលុបចេញដោយរក្សាត្រឹមឈ្មោះ data.7z.001 និង data.7z.002 ឱ្យនៅដដែលជាការស្រេច។ - បន្ទាប់មកទៀតធ្វើការ Extract File មួយដែលមានឈ្មោះថា MATOnline_2.1.6…. ដោយអ្នកគ្រាន់តែចុច Mouse ខាងស្ដាំរួចជ្រើសរើសយកពាក្យថា Extract Here ដូចរូបខាងក្រោម
- បន្ទាប់មកអ្នកនឹងទទួលបាន File exe មួយដើម្បីធ្វើការតំឡើងទៅលើ PC របស់អ្នក
របៀបនៃការតំឡើង
- ដើម្បីធ្វើការ Install អ្នកត្រូវចុចទៅលើ File ដែលមានឈ្មោះថា MATOnline_2.1.6…. នោះចំនួន ២ ដងបន្ទាប់មកជ្រើសរើសយកពាក្យថា Run ដូចរូបខាងក្រោម
- បន្ទាប់មកទៀតជ្រើសរើសយកពាក្យថា Next
- បន្ទាប់មកទៀតជ្រើសរើសយកពាក្យថា I accept(N)>
- បន្ទាប់មកទៀតអ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោម
- បន្ទាប់មកទៀតអ្នកត្រូវស្វែងរកទីតាំងដើម្បីផ្ទុក File AK2 ទាំងអស់ដូច្នេះត្រូវចុចពាក្យ Browse រួចហើយស្វែងរក Folder ដែលយើងបានបង្កើតតាំងពីដំបូងដែលមានឈ្មោះថា AK2 ONLINE
- បន្ទាប់មកទៀតចុចពាក្យថា Install
- បន្ទាប់មករង់ចាំរហូតដល់វាដើរពេញ
- ជាចុងក្រោមសូមចុចលើពាក្យ Finish ជាការស្រេច
- បន្ទាប់មកទៀតអ្នកនឹងឃើញមាន Icon AK នៅលើ PC របស់អ្នកដូច្នេះអ្នកអាចកម្សាន្តបានហើយ

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home